ខ្លាចជួបរឿងដូចពេលមុន ទើបលើកនេះ ​នីឡា ជឿខ្លាំងលើថ្ងៃខែឆ្នាំ

482

ស្នេហា​ដំបូង​បាន​បរាជ័យ​ធ្វើឱ្យ វ៉ាន់ នី​ឡា ឈឺចាប់​មិនតិច​ទេ រហូតដល់​ពេល​ជួប​ស្នេហា​ថ្មី នាង​បាន​ពោល​ពាក្យ​ថា ស្នេហា​ទី ២ នេះ ​នាង​មិនឱ្យ​ភ្លាត់ស្នៀត​ដូច​មុន​ទេ ដូច្នេះ​ នាង​មាន​ជំនឿ​ខ្លាំង​ទៅលើ​ថ្ងៃខែ​ឆ្នាំ​កំណើត ។​

នី​ឡា បាន​រំ​ឮ​ក​ប្រាប់​ផងដែរ​ថា កន្លងមក​នាង​មិន​ជឿ​លើ​ការ​ទស្សន៍ទាយ ទើប​មានៈ​សម្រេចចិត្ត​ដោយ​ខ្លួនឯង មិន​ព្រមស្តាប់​អ្នក​ជុំវិញខ្លួន រហូតដល់​បាន​ភ្ជាប់ពាក្យ ព្រមទាំង​មានបំណង​រៀបការ​ជាមួយគ្នាទៀត ប៉ុន្ដែ​លទ្ធផល​ គឺ​មិន​ដូច​អ្វីដែល​ខ្លួន​បាន​ប៉ងឡើយ ទើបនាង​ក៏បានសម្រេចចិត្ត​បែក​គ្នា​ពីគូ​ដណ្តឹង ។ បន្ទាប់ពី​បែក​គ្នា​ជា​មួយគូ​ដណ្តឹង នី​ឡា ក៏បាន​ផ្តើម​ស្នេហា​ថ្មី​ទៀត​ ជាមួយ​បុរស​សង្ហាវ័យក្មេង​ មានអាយុប្រហាក់ប្រហែល​នាង​ដូចគ្នា និង មានមានបំណងរៀបការជាមួយគ្នាទៀតផងដែរ ។

ជួប​ជាមួយ នី​ឡា កាលពីពេល​ថ្មីៗ​នេះ ​នាង​បាន​បង្ហើប​ប្រាប់ថា ម្តងនេះ​នាង​មិនឱ្យ​ខុស​ដូច​មុន​ទេ ហើយ​នាង​ក៏​មិន​ប្រញាប់ប្រញាល់​រៀបការ​ដែរ គឺ​នាង​បាន​ទៅឱ្យ​គ្រូ​គុណមើល​រាសី ថា​តើ​ពេលណា​អ្នក​ទាំងពីរ​អាចរៀបការ​បាន ? ទីបំផុត​លទ្ធផល គឺ​យើង​ទាំងពីរ​មិនអាច​រៀបការ​នៅក្នុង​ឆ្នាំនេះ​បានទេ ដោយសារតែ​ពួកយើង​ឆុង​ឆ្នាំ ត្រូវ​រង់ចាំ ២ ឆ្នាំក្រោយ​ទៀត​ ទើប​អាច​រៀបការ​បាន ។

​ព្រោះ​តែមាន​ជំនឿ​បែបនេះ បានធ្វើឱ្យ នី​ឡា សុខចិត្ត​ស្រឡាញ់​ និង ​រាប់អាន​ មើលចិត្តគ្នា ​ជាមួយ​គូស្នេហ៍​ជាមុនសិន មុ​​ន​នឹង​សម្រេចចិត្ត​រៀបការ ចំណែក​ចាស់ទុំ​ទាំងសងខាង​ក៏បាន​ដឹងឮ និង​ទទួលស្គាល់​អំពី​ចំណង​ស្នេហ៍​របស់នាង​តូចរូបនេះផងដែរ ។ នី​ឡា បា​នបន្ថែមទៀតថា « ម្តងនេះ​ខ្ញុំ​មិនឱ្យ​ខុស​នោះទេ ពីព្រោះ​គាត់ (​គូស្នេហ៍​) ជា​មនុស្ស​ល្អ ចេះ​យល់ចិត្ត​ខ្ញុំ ព្រមទាំង​មាន​ចំ​ណុល​ល្អជា​ច្រើន​ទៀត ស្នេហា​យើង​លើក​នេះ​ គឺជា​ស្នេហ៍​ពិត » ៕


SHARE