ក្រ ប៉ះទាល់ មានតែលើកដៃអំពាវនាវ ដល់សប្បុរសជន មេត្តាជួយដល់លោកពូផង…លោកពូពិការភ្នែកម្នាក់ ខំស្ពាយបន្លែយកទៅលក់នៅមុខផ្សារបានលុង ទាំងហាលថ្ងៃ ហាលភ្លៀង តែចុងក្រោយ…

192

កាលពីថ្ងៃទី០៦ ខែកញ្ញានេះ លោកពូម្នាក់ពិការភ្នែក ដោយពឹងលើឈើច្រត់​ ព្រោះតែជីវភាពក្រីក្រ ទ្រាំប្រថុយជីវិត ដើម្បីយកបន្លែកមកលក់ នៅទីផ្សារ គ្រាន់យកលុយទៅទិញ អង្ករ និងគ្រឿងបរិភោគ តិចតួច គ្រាន់តែដោះទាល់គ្រួសារ និងចិញ្ចឹមកូន គាត់​ជា​អ្នក​ខេត្ត​រតនគីរី​ ​រស់នៅស្រុកអូជុំ។

បើយោងតាមគណនីហ្វេសប៊ុក របស់បងប្រុស Chan Tola បានធ្វើការបង្ហោះសារ ដ៏សែនក្តុកក្តួលថា “សូម​សប្បុរសជន​ជួយ​គាត់​ផង​ គាត់​ជា​អ្នក​ខេត្ត​រតនគីរី​យេីង​ទេ​គាត់​រស់នៅស្រុកអូជុំ​ ។ ជីវិតរបស់ជនពិកាភ្នែក!គាត់ស្ពាយកំផាដាក់ផ្លែល្ហុងនិងត្រយូងចេក យកមកលក់នៅខាងមុខផ្សារបានលុង ហាលភ្លៀង ហាលថ្ងៃ ដើម្បីបានប្រាក់បន្ដិចបន្តួច យកទៅដោះស្រាយជីវភាពគ្រួសារ ដែលមានកូន៤នាក់នៅក្នុងបន្ទុក។ម៉ោងជាង៦ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បុរសភ្នែកពិការនោះបានធ្វើដំណើមកផ្សារបានលុងចម្ងាយជាង២០គីឡូម៉ែត្រដោយពឹងទៅលើឈើច្រត់ជាអ្នកនាំផ្លូវ!គាត់ថាពេលខ្លះលក់អស់ជួនកាលលក់បន្លែមិនអស់ក៍យកទៅជូនអ្នកធ្លាប់រាប់អាន ក៍ប៉ុន្ដែគេមិនទទួលយក។ គាត់បង្ខំចិត្តចាក់បន្លែចោលដើរទៅផ្ទះដោយគ្មានប្រាក់១រៀលក៍មានដែរ។បច្ចុប្បន្នសមាជិកនៅក្នុងគ្រួសារគាត់កំពុងមានជំងឺទៀត។ នេះទូរស័ព្ទខ្ញុំបាទ​0975888860 មិត្ត​ភ័ក្តិ​ខ្ញុំ​ស្គាល់​ផ្ទះ​របស់គាត់​ សូម​ចូលរួម​ចែក​រំលែក​ទាំង​អស់​គ្នា”។






SHARE