ក្រោយលែងលះស្វាមី តារាចិន Yang Mi ហាក់មិនសូវខ្វល់ខ្វាយរឿងខូចចិត្ត !

383

គេ​នៅ​ចាំបាន​ថា ដំណឹង​លះលែងគ្នា​រវាង​តារា​ចិន​ដ៏​ល្បី​លោក Hawick Lau និង នាង Yang Mi បានធ្វើឱ្យ​មជ្ឈដ្ឋាន​ជុំវិញ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​អ្នក​ទាំងពីរ​មាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយគ្នា​រយៈពេល ៥ ឆ្នាំ​មកហើយ លើសពីនេះពួកគេ​ថែមទាំង​មានកូន​ស្រី​អាយុ ៤ ឆ្នាំ​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ជាមួយគ្នា​ទៀត ។​

​ថ្វី​ដ្បិត​លែងមាន​ចំណងអាពាហ៍ពិពាហ៍​តទៅទៀត ប៉ុន្ដែ​តួ​ស្រី​ក្នុង​រឿង «​និស្ស័យ​ស្នេហ៍​ទេវតា ៣ ជាតិ​» រូបនេះ ហាក់​មិនសូវ​ខ្វល់ខ្វាយ ឬ​ខូចចិត្ត​រឿង​បែកបាក់​គ្រួសារ​នោះទេ ព្រោះ​នាង​មមាញឹក​នឹង​ការងារ​សិល្បៈ​សឹង​ដកឃ្លា​មិន​រួច ម្យ៉ាងបើ​និយាយ​ដល់​រឿង​សម្រស់​វិញ នាង Yang Mi កាន់តែ​ស្រស់ស្អាត មិន​ចាញ់​សិល្បការិនី​ពន្លក​ក្រោយ​ប៉ុន្មាន​ឡើយ ។ ជាក់ស្ដែង​ថ្មីៗ​នេះ Yang Mi បាន​គ្រង​រ៉ូ​ប​វែង​អូស​ដី​​មួយឈុត​យ៉ាង​លេចធ្លោ ធ្វើឱ្យ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់ ។


គួរ​រំឭក​ឡើងវិញ​ថា មកទល់ពេលនេះ គេ​នៅតែ​មិនទាន់​ប្រាកដថា អតីត​គូស្នេហ៍​តារា​ចិន​គូ​នេះ សម្រេចចិត្ត​បញ្ចប់ជីវិត​អាពាហ៍ពិពាហ៍​ដោយសារ​មូលហេតុ​អ្វី​នោះទេ គេ​គ្រាន់តែ​ដឹងថា អ្នក​ទាំង​ពីរបាន​ព្រមព្រៀង​ចែកផ្លូវ​គ្នា​ដោយ​សន្ដិវិធី ៕









SHARE