ក្រោយធូរស្រាល សាសា ទម្លាយតម្លៃ​វះកាត់​ចង្កា​ ដែលនាង​បានទៅវះកាត់​ដល់​ប្រទេស​ថៃថ្ងៃមុន​ ​!​ ​

252

​ពេលនេះ​ដែរ​អតីត​តារាចម្រៀង​ ​សា​សា​ ​ដែល​បាន​វះកាត់​ចង្កា​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏បាន​ធូរស្រាល​ឡើង​វិញ​ហើយ​ ​។​ ​ក្រោយពី​បាន​ធូរស្រាល​ សា​សា​ ​បាន​ប្រាប់​ថា​នាងសោកស្តាយខ្លាំងណាស់​ សាច់​ក៏​ឈឺ​ហើយ​អស់ប្រាក់​ជាច្រើន​​ថែមទៀត​ ​។​

គេ​ចាំ​បាន​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​សា​សា​ ​ដែល​បាន​មុខ​ពី​អាជីព​សិល្បៈ​រាប់​ឆ្នាំ​ហើយ​នោះ​បាន​បង្ហោះ​ ​រូបភាព​ជាច្រើន​សន្លឹក​ដែល​នាង​កំពុង​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ថៃ​ដោយសារ​នាង​មាន​បញ្ហា​វះកាត់ចង្កា​ ដែល​ធ្វើ​ឱ្យ​មិត្តភក្តិ​ក៏ដូចជា​អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ​។​ ​ក្នុង​នោះ​ក៏​មាន​អ្នកខ្លះ​បាន​ជូន​​ពរ​ឱ្យ​នាង​ឆាប់​ជាសះស្បើយ​ផង​ដែរ ​។​ ​


​សា​សា​ ​មិនបាន​និយាយ​អ្វី​ពី​ការវះកាត់​ចង្កា​វែងឆ្ងាយ​ទេ​ ​គ្រាន់តែ​តែ​បង្ហើប​ខ្លី​ថា​ ក្រោយ​ជាសះស្បើយ​នាង​​នឹង​និយាយ​លម្អិត​ពី​រឿង​នេះ​ដើម្បី​ឱ្យ​មានការ​ប្រុង​ប្រយត្ន័​កុំឱ្យ​អស់ប្រាក់​ហើយ​ឈឺ​សាច់​ និង ​ខាតពេល​វេ​លាដូចនាង​ថែមទៀត​ ​។​ ​យ៉ាងណាតារាស្រីរូបនេះ បានប្រាប់ថា ​ថ្លៃ​ចំណាយ​​លើវះកាត់ចង្កានេះគឺអស់​ប្រមាណ​ ​១២០០០ ដុល្លារ​ ​។ ​អ្វី​ដ​លក​ត់​សម្គាល់​ក្រៅពី​អរគុណ​ដល់​មហាជន​ដែល​បារម្ភ​ពី​សុខភាព​ ​​ ​សា​សា​ ​ក៏បាន​អរគុណ​ជាពិសេស​ចំពោះ​មនុស្សម្នាក់​ដែល​បារម្ភ​នាង​ខ្លាំង​ជាងគេ​ ​។​ ​

សា​សា​ ​បាន​បញ្ចប់​អាជីព​ចម្រៀង​ជាច្រើន​ឆ្នាំ​ហើយ ​ពេលនេះ​នាង​ជា​ថៅកែ​ស្រី​នៃ​ហាង​កែ​សម្ផស្ស​មួយ​​ដែល​មាន​ទីតាំងនៅ​បុរី​ចម្ការ​ដូង​ ​។​ ​សព្វថ្ងៃ​ ​សា​សា​ ​រស់នៅ​ក្នុង​ជីវភាព​យ៉ាង​ធូរធារ​ជាមួយនឹង​ការប្រើ​​ប្រាស់​សម្ភារ​ម៉ា​ក​ល្បី​ៗ​មិនថា​រថយន្ត​ និង ​​ប្រើប្រាស់នោះទេ ​ ​៕​ ​



SHARE