ក្តៅៗ អ្វីដែលគ្រប់គ្នាទទឹមរងចាំបានមកដល់ហើយ តោះទស្សនាសន្និសិទកាសែត ដោយបុរសជះស្រាបៀរមកលើរូបនាង Liveផ្ទាល់តែម្តង…(មានវិដេអូ)

308

ភ្នំពេញ៖ អ្វីដែលគ្រប់គ្នាទទឹមរងចាំបានមកដល់ហើយ! នាល្ងាចថ្ងៃនេះដែរ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញាទេព បូព្រឹក្ស បានធ្វើសន្និសីទសារព័ត៌មាន ថ្លែងពីការសុំទោសជាសារធាណៈ លើករណីបុរសម្នាក់បានជះស្រាបៀរមកលើនាងកាលពីពេលថ្មីៗនេះ ដើម្បីបញ្ចប់ការរិះគន់ និងមិនពេញចិត្តពីបណ្តាអ្នកគាំទ្រ។

នៅក្នុងទិដ្ឋភាពនេះ ក៏ឃើញមានអ្នកចូលរួមជាច្រើន ដែលក្នុងនោះក៏រួមមានជនដែលបានយកស្រាបៀរមកជះលើនាង អ្នកគ្រប់គ្រងនៅក្នុងហាង និងមានអ្នកសារព័ត៌មានជាច្រើនបានចូលរួមផ្សព្វផ្សាយ ឲ្យបានដឹងពីរឿងមួយនេះ។

ក្រោមបរិយាកាសមួយនេះ បុរសនោះ ក៏បានមកដើម្បីធ្វើការសុំទោសនាងជាសារធាណៈ ដោយសារតែនៅពេលនោះ លោកបានសេពនូវគ្រឿងស្រវឹង ទើបធ្វើឲ្យលោកបានប្រព្រឹត្តអំពើបែបនេះ ចំពោះតារាខែ្មររូបនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានសន្យាថានឹងឈប់ ឬមិនមានការគុំគួនទៅលើនាងទៀតទេ បន្ទាប់ពីរឿងទាំងនេះបានបញ្ចប់៕

សូមទស្សនាវីដេអូការLive របស់នាង ខាងក្រោមនេះ៖


SHARE