ក្តៅៗ! ពេលនេះល្បីថាម្ចាស់​មី​ល្ពៅ​នៅត្បូងឃ្មុំ ​បើកដៃ​ឲ្យ​គេ​វិនិយោគ​ ​ព្រោះ​ហេតុផល​ពិសេសមួយនេះ គឺថា…

35

ដូចដែលប្រិយមិត្តបានដឹងខ្លះៗហើយពី ​ស្រេង​ ​លី​ហេង​ ​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ធ្វើ​នំ​នៅ​រាជធានី​ភ្នំពេញ​ ​អាច​ផលិត​មី​ល្ពៅ​បាន​ដោយ​ជោគជ័យ​ ​មាន​រសជាតិ​ឆ្ងាញ់​ ​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ខេត្ត​ត្បូងឃ្មុំ ​។​ ហើយ​ផ្ទុយ​ស្រឡះ​ពី​អ្នក​ផលិត​មី​ល្ពៅ​នៅ​បាត់ដំបង​តែម្ដង​

​ព្រោះយុវជន​វ័យក្មេង​ ​លី​ហេង​ ​បាន​អោយដឹង ​លោក​រីករាយ​ស្វាគមន៍​អ្នក​វិនិយោគ​ទាំង​ក្នុង​ ​និង​ ​ក្រៅប្រទេស​ ​ដែល​មានបំណង​ចង់​ចូលរួម​ក្នុង​ការផលិត​មី​ល្ពៅ​ឲ្យ​កាន់តែ​ធំ​ ។ ​«​ទាក់ទង​នឹង​អាជីវកម្ម​ដែល​ផលិត​ខ្នាត​ធំ​ ​ប្រសិនបើ​មាន​បងប្អូន​ណា​ ​ឬ ​អ្នកណា​ដែល​មានបំណង​ចង់​វិនិយោគទុន​ ​គឺ​ខ្ញុំ​ស្វាគមន៍​យ៉ាង​រីករាយ ​។​ ​ពិសេស​បើ​មាន​បងប្អូន​ណា​មាន​បច្ចេកទេស​​ក្នុង​ការសម្ងួត​

មីនេះ​ ​ហើយ​ចង់​ចែករំលែក​បទពិសោធន៍​មក​ខ្ញុំ​ ​ខ្ញុំ​ក៏​រីករាយ​ស្វាគមន៍​ដូចគ្នា​»​ ​។​ ​ចំពោះ​មូលហេតុ​សំខាន់​ដែល​លោក​បើកឱកាសឲ្យ​អ្នក​វិនិយោគ​ ​ព្រោះ​បច្ចុប្បន្ន​នេះ​មាន​តម្រូវការ​ច្រើន​ ​រី​ឯ​ការផលិត​របស់​លោក​នៅតែ​ជា​លក្ខណៈ​គ្រួសារ​ធ្វើឲ្យ​ការផ្គត់ផ្គង់​មិនទាន់​ទៅតាម​តម្រូវការ​នៅឡើយ​ ៕





SHARE