ក្តៅៗ! ក្រោយថេណាចេញបទ “អេម” ដែលបានរង់ការរិះគន់នោះ ពេលនេះ ឯកឧត្តមថៃ នរៈសត្យា រដ្ធមន្រ្តីក្រសួងវប្បធម៌បានលើកឡើងថា ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេសនោះ….

57

ថេណា តារាចម្រៀង Original Song ដែលប្រិយមិត្តស្គាល់ហើយ ដោយបទរបស់លោកទទួលបានការគាំទ្រជាខ្លាំងពីសំណាក់យុវវ័យ។ ថ្មីៗនេះលោកបានចេញនូវបទថ្មីមួយដែលមានចំណងជើងថា “អេម” ដែលស្តាប់ហើយធ្វើអោយអ្នកស្តាប់ចង់ក្តៅខ្លួន មិនតែប៉ុណ្នោះបទនេះចេញមិនទាន់បានមួយថ្ងៃផងក៍ត្រូវបានរីះគន់យ៉ាងចាស់ដៃតែម្តង រហូតដល់ឯកឧត្តមថៃ នរៈសត្យា រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានចេញមកលើកឡើងថា៖ “ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!!ថនស.11.2.2019″៕

SHARE