កំពូលតារាចម្រៀងស្រី មាស សុខសោភា ថតតែងឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតនិងទាក់ទាញ

244

កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងចាស់ក្មេង ប្រុសស្រី ទោះបីជាប្រឡូកចូលក្នុងសិល្បៈជាយូរឆ្នាំមកហើយ មាស សុខសោភា នៅតែបន្តរក្សាបានតំណែងជាតារាចម្រៀងស្រីលំដាប់ជួរមុខអស់ជាច្រើនឆ្នាំ។

ជាពិសេសបើក្រឡេកមកមើលការតុបតែងខ្លួនរបស់ មាស សុខសោភា វិញគឺសាកសមឥតខ្ចោះ រាល់ពេលចូលរួមក្នុងកម្មវិធីទាំងតូចនិងធំ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងស្រី មាស សុខសោភា បានធ្វើការថតតែងសម្អាងការក្នុងឈុតប្រពៃណីខ្មែរ ជាលើកដំបូងដែលតុបតែងដោយ សំអាងការ ហង្ស។ ដោយការបង្ហាញក្នុងឈុតប្រពៃណីខ្មែរ មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្រកោតសរសើរជាខ្លាំងចំពោះរូបសម្រស់ដ៏ស្រស់សោភា និងទន់ភ្លន់គួរឲ្យទាក់ទាញ។ តោះមកមើលរូបភាពខាងក្រោមនេះ៖











SHARE