កៀក​ដល់​ថ្ងៃ​រៀបការ​អនាគត​ភរិយា​លោក ញ៉ែម សុគន្ធ ធ្វើ​ពិធីជប់លៀង​លា​ភាព​នៅ​លីវយ៉ាងរីករាយ !

186

កាន់តែ​កៀក​ដល់​ថ្ងៃ​រៀបការ​គូ​ដណ្តឹង​របស់​តារា​សម្តែង​ចង្កា​ព្រែក ញ៉ែម សុគន្ធ បានរៀបចំ​ពិធីជប់លៀង​លា​ភាព​នៅ​លីវ​យ៉ាងសប្បាយរីករាយ ។

បើតាម​គម្រោង ញ៉ែម សុគន្ធ នឹង​ត្រូវ​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃទី ០១ ធ្នូ​ខាងមុខនេះ​ ។ កម្មវិធីរៀបអាពាហ៍ពិពាហ៍​របស់លោក​ នឹង​រៀបចំ​ទទួលភ្ញៀវនៅ​ម​ជ្ឈ​មណ្ឌ​ល​សន្និបាត ​និង ​ពិ​ពណ៌​កោះ​ពេជ្រ អាគារ​E​ ។​ ក្នុងនោះ លោកនឹងរៀបចំយ៉ាងអធិក​អធម ​ដោយមាន​ការអញ្ជើញភ្ញៀវ​ទាំង​ក្នុង ​និង ​ក្រៅ​សិល្បៈ​ជាច្រើន ។ អ្វីដែលចាប់អារម្មណ៍ កាន់តែជិតដល់ថ្ងៃរៀបការ ងាក​មក​អនាគត​ភរិយារបស់​លោក ញ៉ែម សុគន្ធ ក៏បាន​រៀបចំ​ពិធីជប់លៀង​លា​ភាព​នៅ​លីវ​ដោយមានការ ចូលរួម​ពី​សំណាក់​មិត្តភក្តិ​យ៉ាង​រីករាយ ។ ក្នុងនោះ​ក៏មាន​ការជូន​ពរ​ពី​សំណាក់​មិត្តភក្តិ​ជាច្រើន​របស់​កញ្ញា​ផងដែរ ។​

ក្រោយ​រៀបការ​លោក ញ៉ែម សុគន្ធ នៅតែ​បន្ត​អាជីព​សិល្បៈ​ ។ លោក​មិនមាន​ការបារម្ភ​ភ័យខ្លាច​ភរិយា​ប្រចណ្ឌ​នោះទេ​ ព្រោះ​មុនសម្រេចចិត្ត​រៀបការ ​លោក ​និង​ គូ​ដណ្តឹង ​បាន​ស្វែងយល់​ចិត្តថ្លើម​គ្នា​យ៉ាងច្បាស់​លាស់ ។ បច្ចុប្បន្ន លោក ញ៉ែម សុគន្ធ កំពុង​លេចមុខនៅក្នុងខ្សែភាពយន្ដរឿងភាគ «កូនពស់កេងកង» ដែលកំពុងចាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាស ៕






SHARE