កូនស្រី​​ ​ស្រី​លាភ​ ​​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយ​លេចមុខ​ក្នុង​កម្មវិធីសំណើចចុងសប្តាហ៍ ​!​

119


​ពេលនេះ​ដែរ​កូនស្រីតារា​កំប្លែង​ ​ស្រី​លាភ​ ​បាន​ហក់​ចូលក្នុងសិល្បៈតាម​គន្លង​ម្តាយ​របស់​ខ្លួន​គឺ​ការ​សម្តែង​រឿង​បែប​កំប្លែង ​​ដែលគេតែងតែឃើញក្នុងកម្មវិធីសំណើចចុងសប្តាហ៍របស់ទូរទស្សន៍បាយ័ន ។ ​ពេលនេះ​នាងកំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​មហាជន​ជាច្រើន​ទាំង​រូប​សម្រស់​ និង ​ទេព​កោសល្យ​សិល្បៈមិនចាញ់មនុស្សពេញវ័យ ​។​ ​

​កាន់តែ​ធំ​កូនស្រី​របស់​ ​ស្រី​លាភ​ ​កាន់តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​ ជាពិសេស​ទម្រង់​មុខ​របស់​នាង​មើលទៅ​ពិតជា​លេចធ្លោ ​និង​ ទាក់ទាញ​ជា​ខ្លាំង​ ​។​ ​ពេលនេះ​ដែរ​កូនស្រី​របស់​ ​ស្រី​លាភ​ ​ដែល​មានឈ្មោះ​​ ​ទី​ទី​ ​ក៏បាន​លេចមុខ​ជាលើកដំបូង​នៅក្នុង​ខ្សែរឿង​ភាគ «​កូន​ពស់​កេងកង»​ ​ដែល​កំពុង​ចាក់​​បញ្ចាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ ​។​ ​ក្រៅពី​នេះ​នាង​តែង​លេចមុខ​នៅក្នុងកម្មវិធីកំប្លែង​សំណើច​ចុង​សប្តាហ៍​របស់​ទូរទស្សន៍​បាយ័ន​ ។​


​មហាជន​ជាច្រើន​តែង​សរសើរ​ថា​ក្រៅពី​មាន​សម្រស់​ស្អាត​ កូនស្រី​របស់​ ​ស្រី​លាភ​ ​ក៏​មាន​សមត្ថភាព​ក្នុង​​ការ​សម្តែង​បែប​កំប្លែង​មិនចាញ់​ម្តាយ​ប៉ុន្មាន​ឡើយ​ ​។​ ​ទៅថ្ងៃមុខនាងនឹងមានឈ្មោះបោះសំឡេងមិនខាន ។ ក្រៅពី​សម្តែង​កូនស្រី​របស់​ ​ស្រី​លាភ​ ​ក៏​កំពុង​បន្ត​ការសិក្សា​នៅ​ថ្នាក់​ទី​ ​៨​ ​នៅ​សាលា​ឯកជន​មួយ​ផង​ដែរ​ ៕​ ​




SHARE