កូនខ្មែរយើងតើ! ក្មេងស្រីអាយុ១៣ឆ្នាំ ធ្វើពិធីចេញម្លប់ ដែលកម្របានឃើញណាស់នាពេលបច្ចុប្បន្ននេះ ជាពិសេសគឺនៅខេត្ត…

617

កាលពីថ្មីៗនេះប្រុសម្នាក់ឈ្មោះ Kimkota MC ដែលត្រូវជាឪពុកមារបស់ក្មេងស្រីទំទង់ម្នាក់ អាយុ១៣ ឆ្នាំ ឈ្មោះ មេឃ គឹម អ័ង (ឈ្មោះក្រៅ ម្លិៈរួត) បានបង្ហោះរូបភាព និងសារមួយ ដែលបង្ហាញពីពិធីចេញម្លប់តាមប្រពៃណីរបស់ខ្មែរយើងដែលមានតាំងពីយូរមកហើយប៉ុន្តែហាក់កម្រឃើញមានគេធ្វើណាស់នាពេលបច្ចុប្បន្នដោយគណនីខាងលើបានបង្ហោះថា៖

“ជូនពរ ក្មួយស្រី ក្នុងពេលវេលា វ័យជំទង់ អាយុ១៣ឆ្នាំ ភាពជាស្រី មានសំណាង បានប្រកាន់ខ្លួន ចូលម្លប់ រហូត ដល់ចេញ ម្លប់ សូមអោយ គុណបុណ្យ លុះក្នុងអំណាចសេចក្តីល្អ និង ភាពថ្លៃថ្នូរជាស្រ្តីខ្មែរ ចរិតមាយាទ ផ្តល់មកវិញ នូវ រស្មីស្រស់បំព្រង ពេញមួយជីវិត សូមជួយ ស៊ែរ ទាំងអស់គ្នាផង បងប្អូនខ្មែរ។ របៀប

មុនចូល ម្លប់ មាន ពូជ ឫ អំបូរ ពីមុនមក មើលចរិត ឫកពារកូន ជាក្មេងស្រី ក្រមុំល្អ អញ្ជើញ លោកអាចារ្យ ដេញវេលាចូលត្រឹមត្រូវ រៀបចំកន្លែង បិតបាំងនាងក្រមុំ រៀបពិធី អញ្ជើញ ចាស់ទុំ ៤ ទៅ១០នាក់ ធ្វើពីធីចូលសុំសិរី ត្រៀមសៀវភៅច្បាប់ស្រី នឹងចាស់ទុំ ស្រីវ័យជំណាស់សមល្មមយល់ដឹង សំដី សំដៅប្រពៃ មើលថែរ បង្រៀន និយាយស្តី ហាទៅបុគ្គលណាត្រូវមានមាយាទរំទុំ ។ល។ ជាតិជាស្រី វ័យជំទង់ តើមានតួនាទីអ្វីខ្លៈ ក្នុងការផ្តល់កិត្តយស ភាពថ្លៃថ្នូរ ដល់អ្នកមានគុណ និង វង្សត្រកូល ?” ជាពិសេសរៀបចំឡើងនៅ ភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពងចាម៕
ចង់ដឹងថាអស្ចារ្យយ៉ាងណាសូមទស្សនារូបភាពខាងក្រោម៖

SHARE