កុំមើលយូរពេក ប្រយ័ត្នលង់ Pee Nong តួប្រុសរឿង «លោកបងណាក់» រូបរាងនៅខាងក្រៅ សង្ហាកប់

235

ភ្នំពេញ៖ប្រាកដជាមានមិត្តៗយុវវ័យ មិនតិចនោះទេ បានទស្សនារឿង «លោក​បងណាក់»ដែលជាខ្សែភាពយន្តបែបរន្ធត់ ជាក់ជាមិនខាន ដែលបានបញ្ចាំងនៅតាមបណ្ដារោងកុននានា។

នៅក្នុងខ្សែភាពយន្តនេះដែរ គេសង្កេតឃើញ មានតួអង្គប្រុសជាច្រើនដួង ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ជាមួយនឹង រូបសម្រស់របស់ពួកគេ ពិតជាសង្ហាខ្លាំង ទាំងតួមនុស្ស និងតួខ្មោច។

ជាមួយគ្នានេះផងដែរ តារាសម្ដែងប្រុសវ័យក្មេងដែលមានឈ្មោះថា Vachiravit ដើរតួជា Pee Nong រូបនេះ តែងតែបង្ហោះរូបភាពជាច្រើននៅលើគណនី អ៊ីនស្តារក្រាមរបស់ ខ្លួន កំពុងទទួលបានការគាំទ្រ ពីសំណាក់ហ្វេនរបស់ ខ្លួន មិនតិចនោះទេ ។

ដូច្នេះហើយថ្ងៃនេះ ខ្មែរឡូត នឹងបង្ហាញមុខ និងរូបរាងដ៏សង្ហានៅខាងក្រៅរបស់ Pee Nong តួអង្គប្រុសក្នុងរឿង«លោកបងណាក់» ថាមើលទៅស្អាតដល់កម្រិតណា កុំខាតពេលយូរតោះទៅទស្សនាទាំងអស់គ្នា៕

SHARE