កុំមើលងាយមុខរបរលក់អនទ្បាញខ្ញុំអី….មុខរបរលក់តាមអនទ្បាញ​ គេមិនសូវឲ្យម្លៃ​ គេមើលងាយ មើលថោក សុំទោសអ្នកគិតខុសហើយ…

256

ដោយសារតែបច្ចេកវិទ្យា ទាន់សម័យ នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន ធ្វើការលក់ដូរតាមរយៈទូរស័ព្ទ ដោយឡាយវិដេអូជាដើម។ ទោះបីជាមុនរបរនេះ មិនសូវជាមានមុខមាត់ នៅក្នុងសង្គមក៏ពិតមែន តែបើយើងងាកមកមើលរឿងរ៉ាវពិតវិញនោះ មានអ្នកតាមអនឡាយជាច្រើន ប្រកបរបរហើយក៏ទទួលបានជោគជ័យ និងមានអ្នកខ្លះទៀតមិនទទួលបានជោគជ័យផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Chariya La” បានបង្ហោះរូបភាព និងសារជាច្រើន ជូនពុកម៉ែបងប្អូន ឲ្យបានដឹងកាន់តែច្បាស់ ពីមុខរបរលក់ដូចតាមអនឡាន។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “🙃កុំមើលងាយមុខរបរលក់អនទ្បាញខ្ញុំអី

🙂រកស៊ីលក់អនទ្បាញគេមិនសូវអោយតំលៃទេ គេមើលរំលង គេថាមិនថ្លៃថ្នូរ ព្រោះគេគិតថាការងារមិនប្រើខួរក្បាល ប្រើតែកំលាំងបាយនឹងសម្រស់ គឺលក់អនទ្បាញបានហើយ សុំទោសអ្នកគិតខុសហើយ🙃 ទោះការងារខ្ញុំមិនថ្លៃថ្នូរមែន តែវាអាចចិញ្ចឹមខ្ញុំបាន ហើយរស់យ៉ាងស្រួលទៀតមិនបាច់ចាយលុយអ្នកផ្ទះ ខ្ញុំអាចទិញរបស់ដែលខ្ញុំចង់ទិញ អាចញាំរបស់ដែលខ្ញុំចង់ញាំ អាចទៅកន្លែងដែលខ្ញុំចង់ទៅ ខ្ញុំអាចមានលទ្ធភាពទិញផ្ទះ ទិញទ្បាន មុនពេលខ្ញុំរៀបការមានស្វាមី ទោះវាមិនធំ ហ៊ឺហារ ស្កឹមស្កៃ ទ្បូយឆាយដូចគេ តែវាជាញើសឈាមដែលខ្ញុំខិតខំដោយដៃទាំង2រយះពេល7ខែមកនេះ ខ្ញុំពេញចិត្តអ្វីដែលខ្ញុំទទួលបាន🙂អគុណសម្រាប់ពាក្យមើលងាយ អ្នកខ្លះហៅខ្ញុំថា online seller, Lotion seller ត្រូវហើយខ្ញុំអ្នកលក់អនទ្បាញ តែខ្ញុំរកស៊ីស្មោះត្រង់ ហើយក៏អគុណរដែរ ដែលអ្នកធ្វើអោយខ្ញុំដឹងថាអ្នកនៅត្រឹមកំរឹតណាអ្នកលក់អនទ្បាញដូចខ្ញុំ🙂។

មនុស្សគ្រប់រូបនៅលើភពផែនដីនេះ រស់នៅផ្សេងគ្នា ក្នុង Time zone របស់ខ្លួនឯង។ មនុស្សនៅជុំវិញខ្លួន យើង ពេលខ្លះក៏លេចធ្លោមុនយើង មនុស្សខ្លះក៏ ទទួលបានភាពជោគជ័យក្រោយយើង ប៉ុន្តែមនុស្ស គ្រប់រូប កំពុងរត់នៅលើផ្លូវ ប្រណាំងប្រជែងជាមួយពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯង ។ កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនរណាម្នាក់ រហូតធ្វើឱ្យយើងបាក់ទឹកចិត្ត ។ កុំវាយតម្លៃបន្ថោកនរណាម្នាក់ខ្លាំងក្លាពេក ឬមើលងាយ នរណាម្នាក់ គេអាចកំពុងខិតខំធ្វើការងារនៅក្នុង Time zone របស់គេ ហើយយើងក៏ដូចគ្នា ។ ជីវិតរបស់មនុស្សយើងម្នាក់ៗ មានពេលវេលាដែលនឹង ទទួលបានភាពជោគជ័យ គ្រាន់តែត្រូវរងចាំចង្វាក់ ពេលវេលាដែលល្អជាទីបំផុតដែលនឹងបង្ហាញ លទ្ធផលចេញមកប៉ុណ្ណោះ ។ គ្មានទេពាក្យថា បរាជ័យ មានតែចុះចាញ់ ហើយបោះបង់ ! គ្មានអ្វីដែល ” លឿនពេក ” ឬ ” យឺតពេក ” រាល់ភាពសម្រេចបានជោគជ័យរបស់មនុស្សគ្រប់រូប តែងតែមានពេលវេលាដែលត្រឹមត្រូវ”។




































SHARE