កុំភេ្លចចូលរួមទាំងអស់គ្នា… អ្នកនាងស្រីអូន និងតារាធុងប៉េត្រូ និងបង្ហើតកម្មវិធី លៀសហាលសាមគ្គី សំរាប់បងប្អូនដែរជាហ្វេនលៀសហាលអាចចូលរួមបានដោយក្ដីស្រលាញ់…(មានវិដេអូ)

155

ហ្វេសប៊ុក៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយនូវវត្តមានអ្នកនាង ស្រីអូន ដែលបងស្រីតែងតែចូលរួមរាល់សកម្មភាពមនុស្សធម័ ជាច្រើន ហើយក៏បានសម្រួលដល់ទុក្ខលំបាករបស់បងប្អូនជាច្រើន​ដែលជាកំពុងមានទុក្ខ ជាពិសេសក្មេង ចាស់ៗ ដើររើសអេតចាយតាមផ្លូវជាដើម។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ស្រីអូន ក៏បានបង្ហោះសារ​ ដោយអ្នកនាង រួមនិងតារាធុងប៉េត្រូ និងប្រារព្ធកម្មវិធីមួយ ដែលធ្វើឡើងនៅក្រុមហ៊ុន សម្រស់ធម្មជាតិ ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានរៀបរាប់ថា “តោះចូលរួមជាមួយកម្មវិធី លៀសហាលសាមគ្គី សំរាប់បងប្អូនដែរជាហ្វេនលៀសហាលអាចចូលរួមបានដោយក្ដីស្រលាញ់❤️ កុំភ្លេចស៊ែរ5ដងផងដេីម្បីចែករំលែកដំណឹងនេះចា កម្មវិធីនេះហ្នឹងផ្ដល់ស្នាមញញឹមជូនដល់អុំពូមាមីងដែរជាអ្នកលក់លៀសហាល”។

យ៉ាងណាមិញ សង្ឃឹមថានិងមានបងប្អូន ចូលរួម ដើម្បីរួមចំណែក ផ្តល់ស្នាមញញឹមដល់លោក ពូ អ្នកមីង ដែលគាត់ជាអ្នកលក់លៀសហាស ឲ្យបានសើចសប្បាយផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះ និងធ្វើឡើងនៅថ្ងៃអាទិត្យ ខាងមុននេះហើយ វេលាម៉ោង១រសៀល នៅមុខក្រុមហ៊ុន សម្រស់ធម្មជាតិ ។ ហើយបងប្អូនដែលមានបំណងចង់ទៅជួបលោកពូ អ្នកមីង ដែលចង់ជួយសម្រួលដល់ការលំបាករបស់ពួកគាត់ កុំភ្លេចដាក់ប្រាក់ឲ្យច្រើនៗណា។ សូមអរគុណ៕



មានវិដេអូ៖

SHARE