កុំដាច់ចិត្តអូសរំលងអី…ប្អូនប្រុសម្នាក់ បានបាត់ខ្លួ​នមួយសប្តាហ៍ហើយ ពេលនេះក្រុមគ្រួសារគាត់ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ សូមបងប្អូនជួយស៊ែរបន្តផង…

112

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lida Chhun បានបង្ហោះសារសូមអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយស៊ែរបន្តផង ព្រោះគាត់បានបាត់ប្អូនប្រុស​ មានឈ្មោះថា ឈុន​ ចន្ថា ហៅក្រៅ តូរ៉ូ អាយុ​ 22​ ឆ្នាំ​។

ហ្វេសប៊ុកខាងលើបានរៀបរាប់ថា “នាងខ្ញុំសូមអាធាស្រ័យ​ និងសូមរំខានដល់បងប្អូន​នៅក្នុងហ្វេសបុកទាំងអស់🙏🙏🙏៖​ សូមប្រកាសរកប្អូនប្រុស

នាងខ្ញុំសូមប្រកាសរកប្អូនប្រុសឈ្មោះ​ ឈុន​ ចន្ថា ហៅក្រៅ តូរ៉ូ,​ ភេទ​ ប្រុស,​ អាយុ​ 22​ ឆ្នាំ​។ វាបាត់ខ្លួនពីយប់ថ្ងៃអាទិត្យ​ ទី08​ ខែ​កក្កដា​ ឆ្នាំ​ 2019។

ប្អូនប្រុសរបស់ខ្ញុំ​ វាបានសុំម្ដាយរបស់ខ្ញុំទៅមេីលតាំងពិព័ណនៅនាគបាញ់ទឹក​ ជាមួយមិត្តភ័ក្រ។ ក្រោយមកវាបានត្រលប់មកផ្ទះមិត្តភ័ក្រវិញនៅក្បែរផ្ទះរបសខ្ញុំ។ ម្ដាយរបស់នាងខ្ញុំបានទៅតាមវានៅផ្ទះមិត្តភ័ក្រ​ មុនវាចូលផ្ទះមិត្តភ័ក្រ​ “ម៉ាក់ផ្ដាំថាអោយវាមកចូលផ្ទះវិញ”។ វាក៏បានលាមិត្តភ័ក្រថាមកផ្ទះវិញ។ តែតាំងពីយប់ថ្ងៃទឺ​ 08​ ខែ​ កក្កដា​ ឆ្នាំ​ 2019​ មកដល់​ថ្ងៃទី​ 14​ ខែ​ កក្កដា​ ឆ្នាំ​ 2019​ នេះវាមិនទាន់ចូលផ្ទះទេ។ នាងខ្ញុំដេីរសួររកពីមិត្តភ័ក្ររបស់វាច្រេីនគ្នាហេីយ​ ប៉ុន្តែគ្មាននរណាម្នាក់បានជួបហ្នឹងវាទេ។

ហេីយបេីប្អូនបានដឹងដំណឹងនេះហេីយ សូមប្អូនត្រលប់មកផ្ទះវិញមក ព្រោះប៉ាម៉ាក់ ពួកគាត់ទាំងពីរ រង់ចាំ និងបារម្មណ៍ពីប្អូនខ្លាំងណាស់។

សូមបងប្អូន​ និងមិត្តភ័ក្រនៅក្នុងហ្វេសបុកទាំងអស់មេត្តាជួយស៊ែរចែករំលែកបន្តអោយនាងខ្ញុំផង​ ដោយសេចក្ដីអនុគ្រោះ🙏។ បេីបានជួប និងដឹងដំណឹងពីប្អូនប្រុសរបស់នាងខ្ញុំ អាចផ្ដល់ពត៌មាន មកកាន់ហ្វេសបុករបស់នាងខ្ញុំផ្ទាល់ ឬទាក់មកលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់៖

📞 093 44 39 84

📞 012 48 27 84

📞 087 42 96 81

📞 081 45 83 58

បញ្ជាក់៖ ប្អូនប្រុសរបស់ខ្ញុំបានជិះម៉ូតូម៉ាកហុងដា ពណ៌ ខ្មៅ សេរី 2015 ដែលពាក់ស្លាកលេខ (1U-2669 បាត់ដំបង)

នាងខ្ញុំសូមអរគុណទុកជាមុន!!!🙏🙏🙏🙏🙏”។

SHARE