កាន់តែក្តៅ!! កក្រើតទៀតហើយ លោកឧកញ្ញា ដួង ឆាយ បបួល វីល្លាម ភ្នាល់រឿងពិសេសមួយគឺ…

516

ការផ្លាស់ប្តូរអភិបាលខេត្ត សៀមរាប បានធ្វើអោយលោក ឧកញ្ញា ដួង ឆាយ និងលោក វីល្លាម មានការប៉ះសម្តីគ្នាជាច្រើន រហូតដល់លោក ឧកញ្ញា ដួង ឆាយ សួររឿងកោះត្រល់ និងបញ្ហាលុបសមុទ្រនៅឯកំពង់សោម ដែលលោក វីល្លាម បានសន្យាមុនបោះឆ្នោត។បញ្ហាខាងលើនេះមិនទាន់បញ្ចប់ទេ រហូតដល់លោក ឧកញ្ញា ដួង ឆាយ បានសរសេររៀបរាប់លើបណ្តាញសង្គមរបស់លោកថា៖

“William Guang ហ៊ានភ្នាល់ទេ?ឆ្លាតជាងមុនឥលូវ, មិនហ៊ាននិយាយសូម្បីឈ្មោះខ្ញុំ, អត់ឆ្លើយតបសំនួរខ្ញុំទៅនិយាយរឿងបង់ពន្ធ, លោកចង់ បានន័យថាពន្ធដារអសម្ថភាពមែន? បើខ្ញុំមិនបានបង់ពន្ធស្មានតែពន្ធដារនៅស្ងៀម។

បើលោកឯងគ្រាន់បើហៅពន្ធដារមកសួរទៅតំណែងប៉ុន្នឹងដែរ, បើអន់សួរមិនចេញបានន័យថាតំណែងលោកឯងអន់ខ្លាំងណាស់រួចប្រាប់ខ្ញុំវិញហើយមកជួបខ្ញុំចាំអោយមើលឯកសារផ្លូវច្បាប់ និងលិខិតបង់ពន្ធរួចត្រូវសូមទោសខ្ញុំជាសាធារណៈហើយឈប់ព្រុសអត់ប្រយោជន៍ដដែលៗបន្តទៀតពីព្រោះខ្មាស់គេ។ សំខាន់ហ៊ានមកជួបខ្ញុំអត់នៅក្រុមហ៊ុន? បើឪពុកខ្ញុំ ពាក់ពាននឹងចារកម្មយកភស្តុតាងមកប្រយ័ត្នខ្ញុំប្តឹងរឿងបរិហារកេរ្តិ៍ឧត្តមសេនីយ។ អោយតែអ្នកមិនគាំទ្រពួកលោកឯងគឺយួនទាំងអស់នឹង។

បើរកភស្តុតាងមិនឃើញក្នុងរយះពេល 1 ខែ ត្រូវសូមទោសខ្ញុំជាសាធារណៈបានន័យថាលោកចាញ់ និងឆ្កែសុទ្ធហើយបើលោករកឃើញមនុស្សខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់”៕

SHARE