កាន់តែក្តៅហើយ…! អ្នកនាងចន ច័ន្ទលក្ខិណា បានបន្តឆ្លងឆ្លើយជាមួយថេណាដោយនិយាយថា….!

51

ក្រោយលោក ថេណា ចេញចម្រៀងមួយបទកាលពីយប់មិញ មានចំណងជើងថា “អេម” ដែលមួយបទនេះធ្វើឲ្យអ្នកស្ដាប់ឈាមច្រមុះទាំងយប់ក៏មាន ដោយសារតែអត្ថន័យរបស់ចម្រៀងមួយនេះ ចាក់ដោតខ្លាំងដោយរៀបរាប់អត្តន័យពីគូស្នេហ៍មួយគូ បានរួមរក្ស័គ្នាក្នុងបន្ទប់រៀន ។ក្រោយមកមានការរិះគន់ពីតារាល្បីៗអ្នកសិល្បះនឹងមហាជនមមួយចំនួនផងដែរ។
ជាក់ស្តែងថ្មីៗនេះប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា បានរិះគន់ ថេណា ថា«ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន
ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណះអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហាន
រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ?
បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង » ។
ដោយឡែកមុននេះបន្តិច លោក ថេណា បានបង្ហោះឆ្លើយតមទៅអ្នកនាងវិញថា៖ «អគុណ​បង​ដែល​បានណែនាំ​តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​មិច​វិញ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទៀប​អង្អែល​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង!ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​មិចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​សិល្បៈ​ន័យ​ការ​លែង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ​ខ្ញុំ​ធ្វើ​សំរាប់​តែ​fans ខ្ញុំ​ទេ​អគុណ »។

ប៉ុន្តែវាមិនមែនចប់ត្រឹមនេះទេ ដោយប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា បានឆ្លើយតបទៅនិងថេណា ដែលថាទៅកាន់អ្នករឿងពស់កេងកងថា «ចា៎អូន អញ្ចឹងអូនបន្តនិពន្ធបែបនេះទៀតចុះ
ហើយអូនស្តាប់បទអូន និង មើលរឿងចៅពស់កងកងម្តងទៀតផង តើដូចនិងសាច់រឿង និង ប្រធានបទដែលអូនច្រៀងឬអត់ ? បងសម្តែងឈុតស្នេហា ឯអូនបកអាក្រាតសកម្មភាពលើគ្រែរបស់មនុស្សស្រី ។ តើតួប្រុសមានបកអាក្រាតតួស្រីពេលរួមរ័ក្សដូចអូនកំពុងបកអាក្រាតតួអង្គស្រីនៅក្នុងបទ Rap របស់អូនទេ ? ចាកប្រធានហើយអូន 😃👌 ស្រីៗដែលជាដៃគូរស្នេហារបស់គាត់គួរប្រយ័ត្នណា !!!»








SHARE