កម្មវិធីខួបកំណើត ឧកញ៉ា ម៉ុង ឫទ្ធី ពិតជាអធិកអធម មែន រៀបចំធ្វើឡើងនៅខ្នង​ភ្នំ​ ម៉ុង​ ឫទ្ធី​សែនជ័យ​ សរុបអ្នកចូលរួមប្រមាណ១ពាន់នាក់ឯណោះ មានទាំង ​ព្រះ​សង្ឃ​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ បុគ្គលិក​ កម្មករ​ ប្រជាជន​ តាជី​ ដូនជី​

136

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ឧកញ៉ា ម៉ុង ឫទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម នាពេលថ្មីៗនេះ លោកក៏កំពុងតែចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ទំនើប ចំនួន១១៦ខ្នង​ សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ​ ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ ព្រមទាំងនៅមានមុខជំនួញជាច្រើនទៀតផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ចំថ្ងៃខួបកំណើតរបស់លោកតែម្តង ហើយលោកក៏បានរៀបចំ ពិធីខួបណើតដ៏អធិកអធមមួយ ​ដែលប្រារព្ធធ្វើឡើង នៅលេីខ្នង​ភ្នំ ​ម៉ុង​ ឫទ្ធី ​សែនជ័យ។ លោកក៏បានបញ្ជាក់សារខ្លីមួយឲ្យដឹងថា៖

“11.07.1954-11.07.2019 ជាថ្ងៃ​ដែល​ម្តាយ​ឪពុក​បាន​ផ្តល់​កំណើត​អោយ​ខ្ញុំ​ អរព្រះគុណ​ និង​អរគុណ​​ច្រើន​ណាស់​ចំពោះ​ព្រះ​សង្ឃ​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ បុគ្គលិក​ កម្មករ​ ប្រជាជន​ តាជី​ ដូនជី​ដែល​បានមកចូលក្នុង​កម្មវិធីខួប​កំណើត​របស់​ខ្ញុំ​ ​នៅលេីខ្នង​ភ្នំ​ ម៉ុង​ ឫទ្ធី​ សែនជ័យ​ ​​សរុប​ប្រមាណ​ជា​ មួយ​ពាន់​នាក់​ ។”៕

SHARE