កញ្ញា ហង្ស សុរិយាន់ ធ្វើបានយ៉ាងល្អយប់មិញ ដោយឈានដល់វគ្គ ១១ នាក់ចុងក្រោយ ក្នុងកម្មវិធី Miss Global !

142


កាលពី​រាត្រី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ កម្មវិធី​ប្រកួត​សម្រស់ Miss Global International 2019 បាន​ឈានដល់​វគ្គ​ប្រកួត​ផ្តាចព្រ័ត្រ ដោយ​បវរកញ្ញា​ហុងកុង គឺជា​ម្ចាស់​ជ័យលាភី និង បាន​គ្រង​មកុដ​ឯក​ពី​កម្មវិធី ។​


​យ៉ាងណាមិញ​បើទោះជា​បវរកញ្ញា​កម្ពុជា កញ្ញា ហង្ស សុរិយាន់ មិនអាច​ក្តោប​បាន​ដំណែង​ឯក​ពី​កម្មវិធីប្រកួត​ក្តី ប៉ុន្តែ​កាលពី​យប់មិញ​នេះ​កញ្ញា​ធ្វើបាន​យ៉ាង​ល្អសម្រាប់​អ្នកគាំទ្រ​កម្ពុជា ដោយ​កញ្ញា​បាន​ឈានដល់​វគ្គ​កំពូល​ទាំង ១១ នាក់​ចុងក្រោយ ក្នុងចំណោម​បវរកញ្ញា​មកពី​ជាង ៥០ ប្រទេសទូទាំង​ពិភពលោក ដែល​លទ្ធផល​នេះ​បានធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​កម្ពុជា មានការ​ត្រែ​ក​អរ និង សប្បាយចិត្ត​យ៉ាងខ្លាំង ។​


​ងាក​មក​មើល​សម្រស់​របស់​កញ្ញា ហង្ស សុរិយាន់ នៅលើ​ឆាក​អន្តរជាតិ​វិញ ពិត​ជាមាន​ភាពស្រស់ស្អាត និង ជឿជាក់​ខ្លាំងណាស់ ពោលគឺ​មិន​ចាញ់​បវរកញ្ញា​មកពី​ជុំវិញ​ពិភពលោក​នោះឡើយ ដោយ​កញ្ញា​បានបង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ​ថា​ស្ត្រី​ខ្មែរ​មិន​ត្រឹម​មាន​ភាពស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅមាន​ភាពឈ្លាសវៃ និង ប៉ិនប្រសប់ ដែល​ស័ក្តិ​សមជា​បវរកញ្ញា​តំណាងឱ្យ​ប្រទេស​កម្ពុជា​យ៉ាង​ប្រាកដ ៕



SHARE