កក្រើកឆាក ! ម្ចាស់ពាន the Voice Kids ពេជ្រ ថៃ និងទេព ពិសិដ្ឋ ច្រៀងប៉ះគ្នាលើកដំបូងយ៉ាងស៊ីចង្វាក់គ្នា (មានវីដេអូ)

359

ភ្នំពេញ៖ ពិតជាមិនធម្មតាដែលម្ចាស់ពានរង្វាន់The Voice Kids រដូវកាលទី១ និង២ ពេជ្រ ថៃ និង ទេព ពិសិដ្ធ គឺមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាពិសេសនោះប្អូនទាំងពីរមានបានលេចមុខនៅក្នុងការប្រគុំតន្រ្តីឆ្លងឆ្នាំនានា ជាច្រើនក្នុងពេលថ្មីៗនេះ។

យ៉ាងណាមិញពួកគេទាំងពីរថ្វីត្បិតបានក្លាយម្ចាស់ពានរង្វាន់តែដូចជាមិនទាន់ធ្លាប់បានឃើញឡើងច្រៀងបញ្ចេញសមត្ថភាពសម្លេងរួមគ្នា នៅលើឆាកតន្រ្តីធំៗសោះ។ដោយឡែកនោះស្រាប់តែពេលនេះអ្នកទាំងពីបានលេចមុខតារាវ័យក្មេងទាំង២ដួង បានឡើងឆាកច្រៀងរួមគ្នាជាលើកដំបូងដោយច្រៀងជាច្រើនបទផងដែរដើម្បីបងប្អូនផងដែរ។

ជាមួយគ្នានេះដែរការច្រៀងជាមួយគ្នារបស់អ្នកទាំងពីរគឺមានភាពស៊ីចង្វាក់គ្នាណាស់ បានធ្វើអោយទស្សនាផ្ទាល់ពេញចឹត្តយ៉ាងខ្លាំងហើយជាពិសេសពួកគេមានកាយការស្ទាយបែបរបស់ខ្លួន។ទន្ទឹមនឹងការច្រៀងជាមួយគ្នានេះមហាជនជាច្រើនរំភើបនឹងសប្បាយចឹត្តជំនួសដែលសមត្ថភាពដ៏ល្អរបស់អ្នកទាំង២ ពិតជាសាកសមនឹងម្ចាស់ពានដ៏ពិតប្រាកដ។ 

SHARE